ផ្ទះ​តា​ម៉ុ​កអតីតមេដឹកនាំខ្មែរក្រហមបានប្រែក្លាយជា​តំបន់​រម​ណីយដ្ឋាន​ប្រវត្តិសាស្ត្រដែលបានទាក់ទាញភ្ញៀវ​ទេសច​រ​ណ៍​ក្នុង១ថ្ងៃ​ៗជិត​១​ពាន់​នាក់

ផ្ទះ​តា​ម៉ុ​កអតីតមេដឹកនាំខ្មែរក្រហមបានប្រែក្លាយជា​តំបន់​រម​ណីយដ្ឋាន​ប្រវត្តិសាស្ត្រដែលបានទាក់ទាញភ្ញៀវ​ទេសច​រ​ណ៍​ក្នុង១ថ្ងៃ​ៗជិត​១​ពាន់​នាក់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ:​ ផ្ទះ​តា​ម៉ុ​ក​មេដឹកនាំ​ខ្មែរក្រហមបាន​ប្រែ​ក្លាយជា​តំបន់​រមណីយដ្ឋាន​ប្រវត្តិ​សាស្ត្រដែល​មាន​ភ្ញៀវ​ទេសចរ​មក​កំសាន្ត​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌក្នុង​១​ថ្ងៃ​ជិត​១​ពាន់​នាក់​ឯណោះ​ផ្ទះ​តា​ម៉ុ​ក​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ជោគជ័យ ឃុំ​-​ស្រុក​អន្លង់​វែងខេត្តឧត្តរមានជ័យ​។

បើ​តាម​លោក ស៊ា​ង សុខ​ហេង ប្រធាន​ការិយាល័យ​ទេស​ចរណ៍​ស្រុក​អន្លង់​វែងបាន​ប្រាប់​ឲ្យដឹងថាផ្ទះ​តា​ម៉ុ​ក​ដែល​ជា​អតីត​មេដឹកនាំ​ខ្មែរក្រហម​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​តំបន់​រមណី​យដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ និង​មាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ទៅ​កំសាន្ត​ក្នុង​១​ថ្ងៃ​ជិត​១​ពាន់​នាក់ដែល​ភាគច្រើន​ភ្ញៀវ​ជាតិ​ដែល​មក​ពី​តាមបណ្តា​ខេត្ត​ឆ្ងាយមក​មើល​ផ្ទះនិង​ការ​រៀបចំ​វត្ថុ​ប្រវត្តិសាស្ត្រ​អតីត​មេដឹក​នាំ​ខ្មែរក្រហម​ដែល​បាន​បន្សល់​ទុក។

Sponsor

លោក​បាន​បញ្ជាក់​ថានៅ​ខេត្តឧត្តរមានជ័យគឺជា​ខេត្ត​មួយ​នៅ​ទិសឧត្តរនៃ​ប្រទេស​កម្ពុជាដែល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ ហើយ​ជា​តំបន់​អតីត​ខ្មែរក្រហមក្រោយ​ពេល​រាជរដ្ឋាភិបាល​ធ្វើ​សមាហ​រណកម្ម​មានការ​អភិវឌ្ឍន៍និង​រីក​ចម្រើន​ទាំង​វិស័យ​ផ្លូវថ្នល់និង​វិស័យ​ទេសចរណ៍និង​វិស័យ​ផ្សេង​ៗ​ទៀត ហើយ​ស្រុក​អន្លង់​វែងខេត្តឧត្តរមានជ័យបាន​ប្រែក្លាយ​មុខមាត់​។

លោក ស៊ា​ង សុខ​ហេង បាន​បញ្ជាក់​ថាជា​ការ​យកចិត្តទុក​ដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជាជា​ពិសេស​ក្រសួង​ពាក់ព័ន្ធនិង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យបាន​រៀបចំ​កែ​លម្អ​តំបន់​ទេស​ចរណ៍​ប្រវត្តិសាស្ត្រ​ចំនួន​១៤​កន្លែងឱ្យ​ក្លាយ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​មាន​ផ្ទញ​តា​ម៉ុ​ក​អតីត​មេដឹកនាំ​ខ្មែរក្រហមបាន​ក្លាយជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ដែល​មាន​ភ្ញៀវ​ចូល​មើល​ក្នុង​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​៕