កាតែងតាំងលោក ហង់ជួន ណារ៉ុន ទៅជាប្រធានខេមរ​ស​ហព័ន្ធតេក្វាន់ដូ WT នៅអាណត្តិទី៦ចំណែកលោកស្រី គឹម សេដ្ឋានី ជាអនុប្រធាន

កាតែងតាំងលោក ហង់ជួន ណារ៉ុន ទៅជាប្រធានខេមរ​ស​ហព័ន្ធតេក្វាន់ដូ WT នៅអាណត្តិទី៦ចំណែកលោកស្រី គឹម សេដ្ឋានី ជាអនុប្រធាន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានក្លាយជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT អាណត្តិទី៦ (២០២០-២០២៤) ខណៈលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាជាអនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ WT បន្ទាប់ពីគណៈកម្មាធិការ ប្រតិបត្តិសម្រាប់បោះឆ្នោតតែងតែកាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថាក្នុងអាណត្តិទី៦ (២០២០-២០២៤) ប្រសិនបើមានបញ្ហាការខ្វះចន្លោះឬមួយខ្វែងគំនិតយោបល់សុំទុកមួយដុំសិនត្រូវផ្តោតទៅលើការ រួបរួមសាមគ្គីភាពហ្វឹកហាត់ដើម្បីទទួលជោគជ័យលើកឆាកអន្តរជាតិ។

Sponsor

ម្យ៉ាងទៀតលោកប្រធានស្នើរសុំឲ្យសមាជិកថ្មីរៀបចំផែន​ការសកម្មភាពហាត់ហ្វឹកហ្វឺនជាមួយលោកស្រី គឹម សេដ្ឋានី អនុប្រធានថ្មីលោក ជ្រិន សុធា និងលោក ឆយ យ៉ុងសុក។

លោកប្រធានបានបន្តថាការរៀបចំផែនការសកម្មភាពហាត់​ហ្វឹកហ្វឺនជាពិសេសហាត់ហ្វឹកហ្វឺននៅក្រៅប្រទេសអាច​យើងអំពាវនាវគាំទ្របន្ថែមទៀតដល់កីឡាករ-កីឡាការិនី របស់យើងរហូតដល់ឆ្នាំ២០២៣ដើម្បីត្រៀមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។

ចំណែកសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៦ (២០២០-២០២៤) មាន១៣រូបរួមមានលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធាន លោកស្រី គឹម សេដ្ឋានី លោក ម៉ៅ ស្រេង អនុប្រធានលោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការ លោក គង់ សក្ខិដា អគ្គលេខាធិការរងលោក ជាតិ ខេមរា អគ្គហេរញ្ញឹក និងមានសមាជិត៧រូបទៀត។

ចំណែកសមាសភាពបរិបាលនិងសមាជិកកិត្តិយសសម្រាប់អាណត្តិទី៦ (២០២០-២០២៤) រួមមាន៖អ្នកឧកញ៉ា លាង ឃុន អគ្គនាយក្រុមហ៊ុន ជីប ម៉ុង តែងតាំង ជាបរិបាលនៃខេមរ​សហព័ន្ធតេក្វាន់ដូ WT លោកបណ្ឌិត ឡាច សំរោង ជាសាក​លវិទ្យាធិការសាកលវិទ្យាល័យឥន្ទ្រវិជ្ជានិងលោក ហែម សំណាង ជាសមាជិកកិត្តិយស ៕