ប្រាសា​ទដែលមានរាងប្រហាក់ប្រហែលនិងប្រាសាទអង្គវត្តដែលមានឈ្មោះ​ ប្រាសាទ​បេងមាលា​ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២នៅ​ចុង​សតវត្សរ៍​ទី​១១ដើម​សតវត្សរ៍​ទី​១២ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​

ប្រាសា​ទដែលមានរាងប្រហាក់ប្រហែលនិងប្រាសាទអង្គវត្តដែលមានឈ្មោះ​ ប្រាសាទ​បេងមាលា​ ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២នៅ​ចុង​សតវត្សរ៍​ទី​១១ដើម​សតវត្សរ៍​ទី​១២ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​:​ ប្រាសាទបេង​មាលាមាន​ទីតាំង​ស្ថិតនៅ​ភូមិ​បេង​មាលាស្រុក​ស្វាយ​លើប្រាសាទ​នេះ​ស្ថិតនៅ​ខាងកើត​ជើងភ្នំ​គូលែននិង​ខាងកើត​ក្រុង​សៀមរាបលើ​ចម្ងាយ​ផ្លូវ​ប្រហែល​៧៧​គីឡូម៉ែត្រប្រាសាទ​នេះមាន​រចនាប័ទ្ម​ដូច​ទៅនឹង​ប្រាសា​ទអង្គរវត្ត​ដូច្នោះ​ដែរដែល​អាច​ឲ្យ​គេ​ដឹងបាន​ថាជា​ប្រាសាទ​ដែល​កសាង​ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​២នៅ​ចុង​សតវត្សរ៍​ទី​១១ដើម​សតវត្សរ៍​ទី​១២ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។

ទោះជា​មាន​ភាព​ប្រហាក់ប្រហែល​ទៅនឹង​ប្រាសាទអង្គរវត្ត​ក៏ពិតមែនប៉ុន្តែ​គេ​មិនអាច​ដឹង​កាល​បរិ​ច្ចេ​ទ​ពិតប្រាកដ​នៃ​ឆ្នាំ​ដែល​កសាង​ប្រាសាទបេង​មាលា​ឡើយព្រោះ​ហេតុថា​គ្មាន​សិលាចារឹក​បញ្ជាក់​។

Sponsor

បើ​សរុប​ទំហំ​ដែល​ត្រូវការពារ​ក្នុង​អនុក្រឹត្យ​របស់​រាជរដ្ឋាភិ​បាល​នៅ​តំបន់​ប្រាសាទបេង​មាលាមាន​ទំហំ​ដល់​ទៅ៨៦៩​ហិកតា​។

នៅ​ខាងកើត​ប្រាសាទ​នេះ​មាន​បារាយណ៍​ដ៏​ធំ​មួយមាន​​បណ្តោយ១៦០០​ម៉ែត្រនិងទទឹង ៨០០​ម៉ែត្រ​តួ​ប្រាសាទ​មាន​ទំហំ​បណ្តោយ ១០៧៦​ម៉ែត្រទទឹង ៩១៣​ម៉ែត្រ។

នៅក្បែរ​ប្រាសាទ​នេះ មាន​ប្រាសាទតូចៗ​ជាច្រើន​ទៀត មានដូចជា​ប្រាសាទជ្រៃនិង​ប្រាសាទ​កង​ភ្លក់​ជាដើមចំណែក​ខាងជើង​ឆៀង​ខាងលិចមាន​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះថា តំបន់​អូរ​ថ្ម​ដាប់ដែលជា​កន្លែង​ដាប់ថ្ម​បុរាណសម្រាប់​បម្រើការ​សាងសង់​ប្រាសាទ​នៅ​តំបន់​អង្គរ​ទាំងមូល​។