ពិធីរៀបចំទីតាំងរូបសំណាក់តាមបែបប្រពៃណីវប្បធម៌របស់សហគមន៍ជនជាតិព្រៅដើម្បីអភិរក្សប្រពៃណីនិងឲ្យកូនចៅជំនាន់ក្រោយគោរពប្រត្តិបត្តតាម

ពិធីរៀបចំទីតាំងរូបសំណាក់តាមបែបប្រពៃណីវប្បធម៌របស់សហគមន៍ជនជាតិព្រៅដើម្បីអភិរក្សប្រពៃណីនិងឲ្យកូនចៅជំនាន់ក្រោយគោរពប្រត្តិបត្តតាម

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្ទឹងត្រែង៖ ជនជាតិព្រៅដែលរស់នៅភូមិការតូតបានរៀបចំកន្លែងសំរាប់គោរពប្រពៃណីវប្បធម៌របស់ពួកគាត់ដើម្បីឱ្យកូនចៅជំនាន់ក្រោយជួយអភិរក្សនិងបាននាំគ្នាប្រតិបត្តិតាមតទៅអនាគត។

ក្នុងពិធីរៀបចំទីតាំងសំរាប់គោរពប្រពៃណីវប្បធម៌ជនជាតិភាគតិចព្រៅនៅភូមិការតូតស្រុកសេសានខេត្តស្ទឹងត្រែង​នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០លោកតា​ ញូង ងន ចាស់ទុំជនជាតិ​ព្រៅនៅភូមិការតូតបានបញ្ជាក់ថា៖ តាមការនិយាយតៗគ្នា នៅលើកំពូលភ្នំនេះជាទីកន្លែង(នាងតែង)រស់នៅកាលពីមុនសម័យខ្មែរអង្គរនិងមានមេកន្ទ្រាញជនជាតិធ្វើចម្បាំងគ្នានៅ​លើទីទួលកំពូលភ្នំនេះ។

Sponsor

លោកបន្តថា៖ក្រោយពីធ្វើចម្បាំងចប់ភាគីខាងចាញ់បានប្រគល់គងឱ្យចំនួន៥(តែក្នុងសម័យនោះបានទទួលតែ៤)នៅខ្វះ១រហូតដល់សព្វថ្ងៃនេះហើយនៅលើកំពូលភ្នំនេះជាកន្លែងកប់សព(នាងតែង)ជនជាតិព្រៅទើបបងប្អូជនជាតិនាំគ្នាមកធ្វើពិធីសែនព្រេនដល់នាងតែងនៅលើកំពូលភ្នំនេះជារៀងរហូតមកហើយចំណែក(នាងណយនៅចំណុចវាលរំពេរ)។

លោក​ ខានវីន​ មេភូមិការតូតបានបញ្ជាក់ថា៖ បងប្អូនជនជាតិ បន្តគោរពប្រពៃណីជារៀងរាល់ឆ្នាំដូចជាពិធីសែនឡើងអ្នកតាភ្នំសុំសេចក្តីសុខចម្រើន – សែនស្រូវឡើងជង្រុកផ្សងកុំឱ្យមានជាប់ជំពាក់បំណុលជាដើម។

លោកបន្តថានៅទីទួលភ្នំនាងតែងនេះបងប្អូនជនជាតិនឹងសាងសង់ឱ្យមានទីកន្លែងគោរពបូជានិងសាងសង់ផ្ទះ( កូនកម្លោះ កូនក្រមុំ )ជនជាតិទៅតាមសំណូមពរប្រជាសហគមន៍ដែលចង់បានស្របពេលដែលលោកអភិបាលស្រុកកំពុងជួយគាំទ្រផងនោះ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានចាត់ទុកថា៖ បងប្អូនមានគំនិតចេះស្រឡាញ់វប្បធម៌សម្បត្តិធនធានធម្មជាតិជាប្រការល្អដើម្បីយើងរួមគ្នារៀបចំជាទីអារាមមួយនៅចំណុចលើខ្នងភ្នំការតូតនេះឱ្យបានឆាប់ៗនិងយកថ្មកើត​ចេញពីឈើធម្មជាតិមកតុបតែងនៅលើទីលានសាធារណ: សម្រាប់បំរើឱ្យវិស័យទេសចរណ៍ផងដែរ។

សូមបញ្ជាក់ថា៖នៅទីទួលកំពូលភ្នំនាងតែងនេះគណ:កម្មការភូមិមានគម្រោងរៀបចំបង្កើតជាកន្លែង (វត្តគិរីរាមការតូត) នៅទីនោះជាយូរមកហើយដើម្បីការពារសម្បត្តិធម្មជាតិ បានផងតែគោលបំណងនេះប្រជាពលរដ្ឋនៅខ្វះធនធានមិនអាចធ្វើទៅបានហើយពេលនេះបានអាជ្ញាធរស្រុកគាំទ្រពួកគាត់ប្រឹងប្រែងរួមគ្នារៀបចំឱ្យបានក្នុងឆ្នាំ២០២១​ខាងមុខ​នេះ​៕​