បាត់ខ្លួនអស់រយះពេលជាង៣៥ឆ្នាំ​ក្រោយពីបានរត់ចេញពីផ្ទះព្រោះរឿងគ្រួសារបានជួបជុំបងប្អូនវិញក្លាយជាជនមានសតិមិនគ្ឬប់តែអាច​សន្សំ​លុយបានជិត២០លានរៀន

បាត់ខ្លួនអស់រយះពេលជាង៣៥ឆ្នាំ​ក្រោយពីបានរត់ចេញពីផ្ទះព្រោះរឿងគ្រួសារបានជួបជុំបងប្អូនវិញក្លាយជាជនមានសតិមិនគ្ឬប់តែអាច​សន្សំ​លុយបានជិត២០លានរៀន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ​:​ ពិជារឿងគួរឲ្យចាប់អារម្មណ៍និងគួរឲ្យកោតសរ​សើរ​មួយ​ដែលមានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេស​ប៊ុកកាលពីថ្ងៃទី២៩ឧសភាឆ្នាំ២០២១បន្ទាប់ពីដឹងថាបុរសម្នាក់​ដែលមានសតិមិនសូវប្រក្រតីបែកពីរ​ក្រុមគ្រួសារអស់រយៈពេលរាប់សិបឆ្នាំមកហេីយតែគាត់អាចសន្សំប្រាក់​ពីការអាណិត​អាសូររបស់មហាជនបានរហូតជិត២០លានរៀល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពពីព្រះសង្ឃមានគណនីហ្វេសប៊ុកព្រះនាម “បញ្ញាបទីបោ ជាសុភី” គង់នៅវត្តសំពៅមាសកែវមុន្នីខេត្ត​កណ្ដាល បានឲ្យដឹងថាបុរសខាងលើ​មានឈ្មោះ យឿន ធី បានមក​ស្នាក់នៅ​វត្តនេះអស់ជាច្រើនឆ្នាំហើយទាំងពុំដឹងសាច់ញាតិ​រស់នៅទីណាហើយ​ថ្ងៃមួយក៏មានគេបង្ហោះវីដេអូ​ពីលោកធី ទៅលើបណ្ដាញអ៊ីនធឺណិតហើយដំណឹងនេះក៏បានទៅ​ដល់សាច់ញាតិ​តែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Sponsor

បន្ទាប់ពីទទួលបាន​ព័ត៌មានភ្លាមនិងមានការសាកសួរ​បន្ថែមពី​អ្នកបង្ហោះធ្វើឲ្យគ្រួសារ​របស់គាត់​អាចរក​គាត់​ឃើញ​នៅវត្តសំពៅមាសស្ថិតក្នុងភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាលជិតព្រំដែន​ប្រទេសវៀតណាម។

ចំណែក​គ្រួសារ​របស់គាត់រស់នៅភូមិគោករវាងឃុំកណ្តោលជ្រុំស្រុកពញ្ញាក្រែកខេត្តត្បូងឃ្មុំហើយពួកគាត់​ក៏បានជួលកង់​បី​មកទទួលនៅ​ថ្ងៃទី២៩ឧសភាតែដោយឃើញ​ប្រាក់របស់​លោកធីដែលសន្សំ​បានច្រើន​ពេកក៏នាំគ្នាអង្គុយ​រាប់និងស្នាក់​នៅវត្តនោះ​មួយយប់សិន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភព​ពីសាច់ញាតិជា​បងស្រីបង្កើតបាន​ប្រាប់មូលហេតុ​ដែលឈ្មោះ យឿន ធី ជាប្អូន​ពៅ​ចាកចេញ​ពីផ្ទះថាប្អូនគាត់​បាន​រត់ចោលផ្ទះ​តាំងពីនៅអាយុ១៣ឆ្នាំចំណែក​ម្ដាយ​បង្កើត​បានស្លាប់នៅឆ្នាំ១៩៧៥ក្រោយមក​ឪពុកបានយកប្រពន្ធចុងម្នាក់ទៀតដោយមិនអាចរស់នៅចុះសម្រុងនិងខ្លាច​ម្ដាយចុង លោកធីក៏បានចាកចេញពីផ្ទះ​ដោយ​មិនផ្ដល់​ដំណឹងឲ្យអ្នកណាដឹង​នៅឆ្នាំ១៩៨៦ការចាកចេញ​ពីផ្ទះ​ក្នុងវ័យក្មេង​បែបនេះ បាន​ធ្វើឲ្យគ្រួសារ​បារម្ភជាខ្លាំងនិងក៏បានប្រកាសស្វែងរក​គ្រប់កន្លែងតែ​ពុំមាន​ដំណឹង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅឆ្នាំ១៩៩៣ឪពុករបស់​លោកធី ​បានលាចាកលោកប៉ុន្តែលោក​ធី ពុំបាន​ដឹងដំណឹងនោះឡើយតាមប្រភព​ព័ត៌មាន​បាន​ឲ្យដឹងថាពេលជីវិតរសាត់​អណ្ដែតលោកធី ធ្លាប់​ទៅធ្វើការជាទាសករ​នៅប្រទេសថៃដែរតែដោយមានការលំបាក​ទ្រាំពេកក៏វិលត្រឡប់មកប្រទេស​កំណើតវិញហើយក៏ប្រែជាមនុស្សសតិ​មិនប្រក្រតី​នា​ពេលនោះមក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារគេឃើញ​សភាពគួរឲ្យអាណិត​អាសូរអ្នកស្រុកតែងតែ​បានឲ្យលុយតិច​តួចៗតាមផ្លូវរបៀប​ដូចជាអ្នក​សុំទាន។

ប៉ុន្តែជារឿងមួយដែលយើង​នឹកស្មានមិនដល់នោះលោកធី បានសន្សំលុយ​នោះបានលុយជាង១៨លានរៀល​មាន​ប្រាក់​រៀលប្រាក់ដុងវៀតណាមនិងដុល្លារ​ផងដែរដោយ​លោក​ញាត់​ចូលក្នុងថង់ស្បោង​រាប់ឆ្នាំរហូតក្រដាស​ប្រាក់ខ្លះពុកផុយនៅថ្ងៃទី៣០ឧសភានេះគ្រួសារបងប្អូន​សម្រេចធ្វើពីដំ​ណើរ​ចេញពីវត្តសំពៅមាសទៅស្រុកកំណើត​ជួបជុំបងប្អូនវិញហើយ៕