ស្រីស្រស់លក់ឡេតាមអនឡាញសាច់សខ្ចីម្នាក់ត្រូវបាន​ការិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិង​ការពារ​អនីតិជននៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញកម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចោ​ចៅ​១ឃាត់ខ្លួនក្រោយេពីប្រេីពាក្យសម្តីពេលឡាយលក់ប្រេីសម្តី​អាសអាភាស​

ស្រីស្រស់លក់ឡេតាមអនឡាញសាច់សខ្ចីម្នាក់ត្រូវបាន​ការិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិង​ការពារ​អនីតិជននៃ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញកម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចោ​ចៅ​១ឃាត់ខ្លួនក្រោយេពីប្រេីពាក្យសម្តីពេលឡាយលក់ប្រេីសម្តី​អាសអាភាស​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ បញ្ចូនអ្នកលក់ឡេតាមអនឡាញសាច់សខ្ចីទៅតុលាការដែលបានប្រេីស​ម្តី​បែប​ក្តៅ​សាច់នេះយោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឲ្យដឹងថា​ជនសង្ស័យមានឈ្មោះ សៀន សូល​ក្ខិ​ណា ហៅ​ប៉ុប ភេទ​ស្រីអាយុ​២៣​ឆ្នាំជនជាតិ​ខ្មែរម្ចាស់​ផេ​ក Madam Chorda មានស្រុក​កំណើត​នៅ​ឃុំ​ប​វេ​លស្រុក​ប​វេ​លខេត្តបាត់ដំបងស្នាក់​នៅផ្ទះ​ជួល​លេខ​៧៥​សេផ្លូវ​លេខ​២ក្នុង​បុរី​ហុង​ឡាយភូមិ​ត្រពាំង​ថ្លឹង​៣សង្កាត់​ចោម​ចៅ​ទី​៣ខណ្ឌ​ពោធិ៍​សែន​ជ័យរាជធានី​ភ្នំពេញ ។

របាយការណ៍​ដដែល​បន្តថាជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣ខែមិថុនាឆ្នាំ​២០២១តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ១១៣ អ​.​យ​.​ក របស់​លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

Sponsor

​អ្នកលក់​ឡេ​អន​ឡាញ​ស្រស់ស្អាត​ម្នាក់ដែល​តែងតែ​ធ្វើការ​ផ្សាយ​ផ្ទាល់​តាម​បណ្តាញ​សង្គមហើយ​ចូល​ចិត្ត​ប្រើស​ម្តី​បែប​ក្តៅ​សាច់ត្រូវ​បានកម្លាំង​ជំនាញ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូ​រ​មនុស្សនិង​ការពារ​អនីតិជនបាន​សហការ​ជាមួយ​កម្លាំង​ការិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនិង​ការពារ​អនីតិជននៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញកម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចោ​ចៅ​១បាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូងរាជធានីភ្នំពេ​ញ​ដើម្បីចាត់ការតាមច្បាប់​។

បន្ទាប់ពី​ឃាត់ខ្លួន​ស្ត្រី​ជនសង្ស័យក៏បាន​និយាយ​សារភាព​ថា ខ្លួន​ជា​ម្ចាស់​គណនី​ផេ​ក​ហ្វេ​ស​ប៊ុ​ក ម៉ា​ដាម​ឆដា (Madam Chorda) ពិតប្រាកដមែន​និងបាន​ផ្សាយ​លក់​ផលិតផល​ថែរក្សា​សម្រស់​របស់​ក្រុមហ៊ុន​មួយតាំងពី​អំឡុង​ឆ្នាំ​២០១៨ជា​កម្មសិទ្ធិ​របស់​បងស្រី​ខ្លួនដោយ​មាន​ប្តី​ជា​ជនជាតិ​ថៃដោយ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវហើយ​​រាល់ពេល​ផ្សាយ​ផ្ទាល់​លក់​ផលិតផលលើ​បណ្តាញ​សង្គម​ម្តង​ៗមាន​ភ្ញៀវ​ប្រមាណ​ពី​៤០ ទៅ​៥០​នាក់បាន​ទាក់ទង​ទិញហើយ​កំឡុង​ពេល​នោះ​ខ្លួន​បាន​និយាយ​លេងសើច​ជាមួយ​ភ្ញៀវដោយ​ប្រើ​ពាក្យ​អា​ស​អាភា​សពិតមែន ។

ដោយ​យោង​តាម​រូបភាព​ជាក់ស្ដែង​និងការឆ្លើយសារភាព​របស់ខ្លួន​កម្លាំង​ជំនាញ​បាន​នាំ​ខ្លួន​ស្រ្តី​រូបនេះ​​ទៅសាលាដំបូង​រាជធានីភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕