ទេីបស្គាល់គ្នាខាងប្រុសបបួលស្រីស្រស់ពីរនាក់ទៅផឹកសុីក្នុងបន្ទប់ជួលឱកាស់ល្អពេលនារីទាំងពីរស្រវឹងចាក់សោរ​បន្ទប់រួចចាប់រំលោពបានសម្រេចហេីយជិះម៉ូតូគេចខ្លួនបាត់ខាងស្រីទៅដាក់ពាក្យបណ្តឹង

ទេីបស្គាល់គ្នាខាងប្រុសបបួលស្រីស្រស់ពីរនាក់ទៅផឹកសុីក្នុងបន្ទប់ជួលឱកាស់ល្អពេលនារីទាំងពីរស្រវឹងចាក់សោរ​បន្ទប់រួចចាប់រំលោពបានសម្រេចហេីយជិះម៉ូតូគេចខ្លួនបាត់ខាងស្រីទៅដាក់ពាក្យបណ្តឹង

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ: ស្រីស្រស់​រងគ្រោះ២នាក់ទើបតែស្គាល់គ្នាជាមួយនិងបុរស់ជាជនសង្ស័យមានគ្នា៣នាក់បានបបួលរូបនាងទៅផឹកស៊ីនៅក្នុងបន្ទប់ជួលបន្ទាប់មកឃើញរូបនាងស្រវឹងស្រា ស្រាប់តែជនសង្ស័យទាំង៣នាក់បាននាំគ្នាចាក់សោបន្ទប់ពីខាងក្នុងរួចធ្វើសកម្មភាពចាប់សង្កត់រំលោភសេពសន្ថវ:ទៅ​លើរូបនាងបានសម្រេចបន្ទាប់មកជនសង្ស័យទាំង៣នាក់​នោះក៏នាំគ្នារត់គេចខ្លួនបាត់ស្រមោលអស់។

ហេតុការភ្ញាក់ផ្អើលនេះដែរបានកើតឡើងកាលពីវេលា​ម៉ោង០៩និង៥០នាទីយប់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចំណុចក្រោយសាលា១០០ខ្នងក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ ។

Sponsor

ប្រភពព័ត៌មានពីនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថាដំបូងឡើយដោយរូបនាងនិងជនសង្ស័យទាំង៣នាក់នោះទើប​តែស្គាល់គ្នានោះទេហើយក៏មិនសូវជាជិតស្និទ្ធនិងគ្នានោះដែរលុះមកដល់ថ្ងៃកើតហេតុខាងលើជនសង្ស័យរូបនោះ ក៏បានតេហៅរូបនាងទៅអង្គុយហូបអីផឹកស៊ីនៅក្នុងបន្ទប់ជួល បន្ទាប់មករូបនាងនិងមិត្តភក្តិក៏នាំគ្នាទៅអង្គុយផឹកស៊ីនិយាយគ្នាធម្មតាក្រោយមកទៀតពួកនាងបានហូបស្រាអស់ជាច្រើនកំប៉ុងបន្ទាប់មកក៏ជនសង្ស័យទាំង៣នាក់នាំគ្នាចាក់គន្លឹះពីខាងក្នុងរួចធ្វើសកម្មភាពចាប់រំលោភទៅលើរូបនាងទាំង២នាក់ បានសម្រេចទោះបីជារូបនាងស្រែកហៅឲ្យគេជួយយ៉ាងណាក៏មិនមានអ្នកណាមកជួយដែរលុះដល់ពេលរំលោភបានសម្រេចជនសង្ស័យទាំង៣នាក់នោះក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលបាត់ទៅ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ទីតាំងរួចក៏ពិនិត្យជុំវិញកន្លែងកើតហេតុបន្ទាប់មកឲ្យនារីរងគ្រោះទាំងពីរនាក់ទៅប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់ទឹកទឹកថ្លាដាក់​ពាក្យបណ្តឹងងាយស្រួលសមត្ថកិច្ចតាមឃាត់ខ្លួនយកមកចាត់ការទៅតាមផ្លូវច្បាប់ ៕