អាវុធហត្ថឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់​KMBដែលម៉ៅការសាងសង់គម្រោងក្រុងរណបរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនបើកលុយឲ្យកម្មករ

អាវុធហត្ថឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់​KMBដែលម៉ៅការសាងសង់គម្រោងក្រុងរណបរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មិនបើកលុយឲ្យកម្មករ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បន្ទាយមានជ័យ:​ ក្រោយផ្ទុះការតវ៉ាពីសំណាក់កម្មករដែលធ្វើការឲ្យគម្រោងក្រុងរណប Poipet Satellite City របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករអ្នកគ្រប់គ្រងនៅគម្រោងក្រុងរណបរបស់អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KM B (ខេអឹមប៊ី) ដែលជាអ្នកម៉ៅការសាងសង់ដើម្បីមកបើកលុយឲ្យកម្មករជាកំហិតនៅម៉ោង១១និង៣០នាទីថ្ងៃទី១៤ខែមិថុនានេះតែម្ដង។

សូមបញ្ជាក់ផងដែរថាគម្រោងសាងសង់ក្រុងរណបរបស់អ្នក ឧកញ៉ាដែលមានផ្ទៃដីទំហំរហូតជិត៤ពាន់ហិចតានោះត្រូវបានម៉ៅការទៅឲ្យក្រុមហ៊ុន (KMB) សាងសង់អាគាពា​ណិជ្ជកម្មគ្រោង៣០អាគារ មានដូចជាកាស៉ីណូសណ្ឋាគារ រីស៊តខុនដូនិងអាគាពាណិជ្ជកម្មជាច្រើនទៀត។

Sponsor

ដោយឡែកកាលពេលល្ងាចថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១វេ​លាម៉ោង៦បានផ្ទុះការតវ៉ាមានសំឡេងស្រែកឲ្យអ្នកឧកញ៉ាជួយបើកលុយឲ្យកម្មករនោះ។

នៅព្រឹកថ្ងៃទី១៤ខែមិថុនានេះអ្នកគ្រប់គ្រងគម្រោងបានបញ្ជាក់មកថាប៉េអឹមបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន (KMB) តាំងពី​ល្ងាចថ្ងៃទី១៣ខែមិថុនាម្សិលមិញដើម្បីបើកលុយឲ្យកម្មករ ក្នុងថ្ងៃទី១៤ខែមិថុនានេះជាកំហិតព្រោះក្រុមហ៊ុនម៉ៅការនេះ បំពានកិច្ចសន្យានិងធ្វើឲ្យប៉ះពាល់កិត្តិយសដល់គម្រោង របស់អ្នកឧកញ៉ាឡេងណាវ៉ាត្រា៕