បញ្ចូនជនជាតិ​បែលហ្ស៊ិក​ម្នាក់ទៅតុលាកាកាត់ទោស​ក្រោយពីបានទិញទូរសព្ទ័៤​គ្រឿងអោយក្មេងស្រី៤នាក់ដោយប្តូរនឹងលេងប្រដាប់ភេទទៅវិញទៅមក

បញ្ចូនជនជាតិ​បែលហ្ស៊ិក​ម្នាក់ទៅតុលាកាកាត់ទោស​ក្រោយពីបានទិញទូរសព្ទ័៤​គ្រឿងអោយក្មេងស្រី៤នាក់ដោយប្តូរនឹងលេងប្រដាប់ភេទទៅវិញទៅមក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

សៀមរាប​:​ តុលាការខេត្តសៀមរាបកាលពីរសៀលថ្ងៃទី១៣​ខែមិថុនា២០២១នេះបានសម្រេចឃុំខ្លួនជនបរទេសម្នាក់ពីបទ​ទិញពេស្សាចារលេីកុមារ។

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យនគរបាល​ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តបានអោយដឹងថាជនបរទេសនេះចាប់ខ្លួនកាលពីល្ងាចថ្ងៃទី១១​ខែមិថុនាឆ្នាំ២០២១។

Sponsor

លោកបន្តថាដំណើររឿងកាលពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២០ ម្តាយក្មេងរងគ្រោះ៣នាក់បានមកដាក់ពាក្យបណ្តឹងលើជន​បរទេសម្នាក់មិនស្គាល់ឈ្មោះនិងសញ្ជាតិតែក្មេងៗស្គាល់មុខច្បាស់ហើយហៅថាteacherក្រោយពីទទួលពាក្យ​បណ្តឹងរួចសមត្ថកិច្ចបានសម្ភាសន៍ក្មេងស្រីរងគ្រោះ៤នាក់​ដែលមានឈ្មោះដូចខាងក្រោម:

  ទី១, ឈ្មោះ យ.ណ.ភេទស្រី អាយុ១២ ឆ្នាំ
  ២, ឈ្មោះ រ. ឡ.ភេទ ស្រី អាយុ ១២ឆ្នាំ
  ៣, ឈ្មោះ ផ.ព.ភេទ ស្រី អាយុ១៣ឆ្នាំ
  ៤, ឈ្មោះ រ. ល. ភេទស្រី អាយុ ១០ ឆ្នាំ

ពួកគាត់បំភ្លឺថាជនបរទេសនោះបានហៅពួកខ្លួនទៅផ្ទះក្នុងភូមិថ្មីសង្កាត់ស្វាយដង្គុំក្រុងសៀមរាបដោយទិញទូរសព្ទ័ម៉ាក​OPPOអោយម្នាក់១គ្រឿងបន្ទាប់មកជននេះអោយប្រាក់​ពី១០ដុល្លាររហូតឡើងដល់១០០ដុល្លារនិងបានអោយពួកខ្លួនលេងប្រដាប់ភេទគាត់ហើយគាត់បានលេងប្រដាប់ភេទរបស់ពួកខ្លួនវិញព្រមទាំងច្របាច់ដោះអោបថើបជនបរ​ទេ​ស​នេះបានធ្វើមកលើពួកខ្លួនជាច្រើនលើកក្នុងពេលហៅទៅជួប។

លោកជា ហេង អោយដឹងទៀតថាក្រោយពីការសម្ភាសន៍ យើងបានរាយការទៅព្រះរាជអាជ្ញាសុំដីការបើកការស៊ើបអង្គេតបឋមលុះថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១យើងបានកោះ​ហៅជនបរទេសនោះមកសួរនាំជនសង្ស័យឈ្មោះ Xavier Vincent G ភេទប្រុសកើតថ្ងៃទី០២ខែកុម្ភះឆ្នាំ១៩៧០ជន​ជាតិបែលហ្សិចកាន់លិខិតឆ្លងដែនលេខ ER595994។ជននេះឆ្លើយថាគាត់ស្គាល់ក្មេងរងគ្រោះទាំង៤នាក់នោះ ពិតប្រាកដមែននិងធ្លាប់បានទិញទូរស័ព្ទអោយនិងអោយលុយក្មេងៗនោះចាយធ្លាប់ទិញនំចំណីអោយនិងធ្លាប់នាំដើរលេងទៅកាន់ភ្នំគូលែនប៉ុន្តែគាត់មិនបានបំពារបំពានផ្លូវភេទទៅលើកុមារនោះទេ។

លោកនាយការិយាល័យបញ្ជាក់ថាក្រោយពីសាកសួរពិនិត្យចំលើយស៊ីសង្វាក់គ្នាពេលវេលាកន្លែងកើតហេតុនិងការផ្តល់លុយកាត់សំភារ:លោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិទ្ធ បញ្ជាអោយឃាត់ខ្លួនហើយតុលាការឃុំខ្លួនចោទប្រកាន់ បទទិញពេស្យាចារកុមារ៕