សមត្ថកិច្ច​ខណ្ខ​ដង្កោឃាត់ខ្លួនប៉ូលិសក្លែងក្លាយចំនួន៤នាក់​បានធ្វេីសកម្មភាពបេីករថយន្តបង្ករកាអុកឡុកប្រជាពលរដ្ឋនៅពេលរាត្រី

សមត្ថកិច្ច​ខណ្ខ​ដង្កោឃាត់ខ្លួនប៉ូលិសក្លែងក្លាយចំនួន៤នាក់​បានធ្វេីសកម្មភាពបេីករថយន្តបង្ករកាអុកឡុកប្រជាពលរដ្ឋនៅពេលរាត្រី

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ:​ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ​ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ​បានបើកការ​ស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែល​ពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១​នេះមានក្រុមនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន​ ។

ការដេីរបង្ករកាលពីយប់ថ្ងៃទី១៧ខែមិថុនា​ឆ្នាំ២០២១កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀងសង្កាត់ព្រៃវែងខណ្ឌដង្កោ​ហើយឃើញក្រុមជនសង្ស័យនេះមានសកម្មភាពមិនប្រក្រតីក៏បានចុះទៅធ្វើការសាកសួរតែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានសញ្ញាសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្តិសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រីបានធ្វើឫកពាព្រងើយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។

Sponsor

​ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយ​សារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិ​ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិងធ្វើការបន្តិចបន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ​ទទួលបន្ទុកការងារបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវនិងឃាត់ខ្លួន បានជនសង្ស័យ៣នាក់នៅយប់ថ្ងៃទី១៧​ខែមិថុនាឆ្នាំ២០២១។

នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចបានធ្វើការ​ស្រាវជ្រាវរហូតដល់ភូមិកំរៀង​សង្កាត់ព្រៃវែងខណ្ឌដង្កោ​ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត​។

​កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង​៤​នាក់និងវត្ថុតាងខាងលើទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់​ ៕