ស្ងាត់​មួយរយះហេីយពេលនេះកក្រេីកឡេីងវិញក្រុមឈ្មួញកំពុងតែដឹកជញ្ជួានសិប្បកម្មអត់ច្បាប់កក្រើកទឹកកក្រើកដីឆ្លងកាត់ស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងមន្រ្តីជំនាញពាក់ពន្ធ័មិនការបង្រ្កាប

ស្ងាត់​មួយរយះហេីយពេលនេះកក្រេីកឡេីងវិញក្រុមឈ្មួញកំពុងតែដឹកជញ្ជួានសិប្បកម្មអត់ច្បាប់កក្រើកទឹកកក្រើកដីឆ្លងកាត់ស្រុកត្រពាំងប្រាសាទនិងស្រុកអន្លង់វែងមន្រ្តីជំនាញពាក់ពន្ធ័មិនការបង្រ្កាប

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ឧត្តមានជ័យ:​ ភាពស្ងប់ស្ងាត់បានបាត់មួយរយៈពេលនេះក្រុមឈ្មួញរកស៊ីដឹកជញ្ជួានសិប្បកម្មកែឆ្នៃអត់ច្បាប់ចាប់ផ្ដើមវិញហើយសង្ស័យថាមន្រ្តីជំនាញលោក ជៀល សុផល នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទនិងលោកគង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងមានកា​រ​ត្រូវរ៉ូវនិងបើកភ្លើងខៀវអោយក្រុមឈ្មួញរកស៊ីជំនួញបទ​ល្មើសឈើខុសច្បាប់និងសិប្បកម្មកែឆ្នៃប្រភេទឈើឆៅអត់​ច្បាប់។

នៅថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១មេឈ្មួញឈ្មោះ​ តា​ ជឿន​បានធ្វើសកម្មភាពដឹកជញ្ជួានដឹកសិប្បកម្មកែឆ្នៃគ្រោងទ្វា បង្អួចដែលជាប្រភេទឈើឆៅតាមរថយន្ត​ម៉ាក ធុន ត្រា ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AH 36 30 និងមួយគ្រឿងទៀតពណ៍ឆ្លូញចេញពីស្រុកជាំក្សាន្តខេត្តព្រះវិហារ ឆ្លងកាត់ទីស្នាក់ការរដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទ​និងស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យឆ្ពោះទៅខេត្តបន្ទាយមានជ័យយ៉ាងរលូនគ្មានមន្រ្តីជំនាញឬក៍ស្ថាប័នពាក់ពន្ធ័ក្នុងស្រុកខេត្តជាពិសេសលោក​ជៀលសុផលនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទលោក​ ​គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែងធ្វើការបង្ក្រាបសោះឡើយមានតែអង្គុយចាំប្រមូលលុយពីក្រុមឈ្មួញអ្នករកស៊ីដឹកជញ្ជួានបទល្មើសឈើខុសនិងសិប្បកែឆ្នៃអត់ច្បាប់ប៉ុណ្ណោះ។

Sponsor

មហាជនបានធ្វើការិះគន់ទៅលើមន្រ្តីជំនាញ​ពាក់ពន្ធ័ក៍ដូចជានាយសង្កាត់ផ្នែករដ្ឋបាលព្រៃឈើថាអសម្ថតភាពការបង្កា ទប់ស្កាត់និងបង្រ្កាបបទល្មើសបទល្មើសឆ្លងកាត់មុខទីស្នាក់​ទៅហើយមិនបង្រ្កាបបែជាអង្គុយចាំយកតែលុយខ្លួនធ្វើការ​ស៊ីប្រាក់ខែរដ្ឋរាជការតែមិនធ្វើការបម្រើរសង្គមជាតិ។

ជុំវិញករណីខាងនេះក្រុមការងារយើងក៍បានរាយការណ៍ជូនលោក​ ជៀល សុផល​ នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកត្រពាំងប្រាសាទដែរតែលោកបានលើកឡើងថាមិនដែលឃើញមានរថយន្តដឹកឈើឈ្មោះ​ តាជឿន​ នោះទេហើយក៍មិនដែលបានជួបឬក៍ស្គាល់ដែរ ។

ចំណែកលោក គង់ សារ៉េត នាយសង្កាត់រដ្ឋបាលព្រៃឈើ​ស្រុកអន្លង់វែងខលចូលតែមិនលើកទូរសព្ទ័៕