មន្ត្រីបរិស្ថានុរក្សម្នាក់បាញ់កាំភ្លើង​បណ្តាលអោយរបួស​ពលរ​ដ្ឋ​ម្នាក់ក្នុងចំណោម​បួន​នាក់​ខណះកំពុង​កាប់​អុស​ក្នុង​តំបន់​អភិ​រក្សា​ព្រៃឈើ​អង់​តែ​ន​នា​ឃុំ​ក្រយាមន្ត្រី​បរិស្ថាន​ថាជា​ករណី​បាញ់​ការពារ​ខ្លួន

មន្ត្រីបរិស្ថានុរក្សម្នាក់បាញ់កាំភ្លើង​បណ្តាលអោយរបួស​ពលរ​ដ្ឋ​ម្នាក់ក្នុងចំណោម​បួន​នាក់​ខណះកំពុង​កាប់​អុស​ក្នុង​តំបន់​អភិ​រក្សា​ព្រៃឈើ​អង់​តែ​ន​នា​ឃុំ​ក្រយាមន្ត្រី​បរិស្ថាន​ថាជា​ករណី​បាញ់​ការពារ​ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ធំៈ​ នេះ​បើតាម​ស្នងការ​នគរបាលនិង​អយ្យការ​អម​សា​លាដំបូង​ខេត្តកំពង់ធំ​ឱ្យដឹងកាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០​២១ករណី​មន្ត្រី​បរិ​ស្ថា​នុ​រក្ស​បាញ់កាំភ្លើង​បណ្តាលអោយរបួស​ពលរ​ដ្ឋ​ម្នាក់​ក្នុងចំណោម​បួន​នាក់​ដែល​កាប់​អុស​ក្នុង​តំបន់​អភិ​រក្សា​ព្រៃឈើ​អង់​តែ​ន​នា​ឃុំ​ក្រយាស្រុក​សន្ទុកខេត្តកំពង់ធំ​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ជាការ​ថា​បាញ់​កា​ពារខ្លួន​ព្រោះ​កន្លងមក​ជនរងគ្រោះ​នេះជា​ជនបង្ក​បាន​កាប់​ឱ្យ​របួស​មន្ត្រី​បរិ​ស្ថា​នុ​រក្សខណៈ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើប៉ុន្តែ​ព្រះ​រាជអាជ្ញា​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ជាម​ន្ត្រី​បរិស្ថាន​នោះ​ហើយ​។​

សូម​រំលឹកថារងគ្រោះ​ឈ្មោះ​ ប៉ុន ផល្លា ភេទ​ប្រុសអាយុ​២៦​ឆ្នាំ​មុខរបរ​កសិករ​នៅ​ភូមិ​សុភមង្គលឃុំ​ក្រយាស្រុក​សន្ទុកត្រូវ​ខ្មាន់កាំភ្លើង​បាញ់​របួស​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមិថុនា​នៅ​តំបន់​អភិរក្ស​ព្រៃ​អង់​តែ​ន​ចំណុច​អូរ​ព្រួស​(​តំបន់​ត្រពាំង​ឪឡឹក ភូមិ​ត្រពាំង​ឬ​ស្សី ឃុំ​ក្រយា​)​។​

Sponsor

​សមត្ថកិច្ច​នគរបាល​ថាខ្មាន់កាំភ្លើងឈ្មោះ​ ចក់ សុជាតិ ភេទ​ប្រុស​អាយុ​២៥ឆ្នាំ​ជាម​ន្ត្រី​បរិ​ស្ថា​នុ​រក្សា​នៅ​ស្នាក់ការ​អូរ​តា​ព្រហ្ម​នៃ​តំបន់​អភិរក្ស​ព្រៃ​អង់​តែ​ន​ឃុំ​ក្រយា​ស្រុក​សន្ទុកក៏​ត្រូវបាន​ឃាត់ខ្លួន​។​

​ជនរងគ្រោះ​ឈ្មោះ​ ប៉ុន ផល្លា បានឱ្យដឹងថាកាលពី​ថ្ងៃទី​២៦ ខែមិថុនាឆ្នាំ​២០២១វេលា​ម៉ោង​៨ព្រឹកខ្លួន​រួមមាន​គ្នា​៤​នាក់​
១.​ឈ្មោះ ប៉ុន ផល្លា​(​រងគ្រោះ​)
២.​ឈ្មោះ ងួន ម៉េង​ហ័ង
៣.​ឈ្មោះ ខឿន ភេទ​ប្រុស និង​
៤.​ឈ្មោះ រិ​ន រ៉ា​ក់ បាន​បើក​គោយន្ត​កន្ត្រៃ​យ៍​ចំនួន​បី​គ្រឿង​ទៅរក​អុស​នៅ​តំបន់​កើតហេតុ​ខាងលើ​ក្នុងនោះ​មានរណា​យន្ត​ពីរ​គ្រឿងដោយ​ខ្លួន​និង​ឈ្មោះ​ រិ​ន រ៉ា​ក់ បើក​គោយន្ត​មួយគ្រឿង​មាន​រណា​យន្ត​មួយ ។

​ឈ្មោះ ងួន ម៉េង​ហ័ង និង​ឈ្មោះ ខឿន បាន​បើក​គោយន្ត​ម្នាក់​​មួយគ្រឿង​និង​រណា​យន្ត​មួយគ្រឿងពេលទៅដល់​កន្លែង​កាប់​អុស​វេលា​ម៉ោង​១០បាន​យក​គោយន្ត​ទៅ​ផ្ញើ​ម្ចាស់​ខ្ទម​មិន​ស្គា​ស់​ឈ្មោះ​នៅ​តំបន់​ត្រពាំង​ឪឡឹកពេល​ដល់​កន្លែង​កាប់​អុស​ខ្លួន​បាន​ទៅ​២​នាក់ រិ​ន រ៉ា​ក់ ហើយ​ឈ្មោះ ហ័ង​ និង​ឈ្មោះ ខឿន​ កាប់​ចំងាយ​ពីគ្នា​១០០​ម៉ែត្រ ។

ពេល​កំពុង​កាប់​អុស​បាន​ប្រហែល​មួយ​ម៉ែត្រ​គីប​នៅ​ម៉ោង​ប្រហែល​ជាង​១​រសៀលក៏បាន​ឃើញ​មន្ត្រី​បរិស្ថាន​ម្នាក់​ស្លៀកពាក់​ជា​ឯកសណ្ឋាន​បរិស្ថាន​ដោយមាន​អាវុធ​វែង​មួយ​ដើម​ដើរ​មករក​ខ្លួន​កំពុង​កាត់​អុស​ចំងាយ​៥​ម៉ែត្រ​ដោយ​ឃើញ​ដូច្នេះ​ក៏បាន​ប្រាប់​ឈ្មោះ​រិ​​ន​រ៉ា​ក់​ឱ្យ​រត់​មុន​។ ​

ចំណែក​ខ្លួន​រត់​ក្រោយ​បាន​ចំងាយ​បី​ម៉ែត្រ​មន្ត្រី​បរិស្ថាន​នោះ​រត់​ដេញតាម​ក្រោយ​ឃើញ​ដូច​នោះ​ខ្លួន​ទម្លាក់​រណា​យន្ត​ចោល​ហើយ​រត់​បាន​ចំងាយ​២​ម៉ែត្រក៏​មន្ត្រី​បរិស្ថាន​បាញ់​មួយ​គ្រាប់​ត្រូវ​ភ្លៅ​ឆ្វេង​បណ្តាល​ដូ​ល​លើដីប៉ុន្តែ​ដោយ​ភ័យ​ពេក ខ្លួន​ក៏​ងើប​រត់​ទាំង​ជើង​របួសបាន​រត់​មកជួប​ម្ចាស់​ខ្ទម​ឈ្មោះ​រើ​ន ឱ្យ​ជូន​មក​ផ្ទះ​និង​ទៅ​ពេទ្យ​។​

​ក្រោយ​ទទួល​ព័ត៌មាន​ខាងលើសមត្ថកិច្ច​ជំនាញ​បច្ចេកទេស​នគរបាល​និង​ជំនាញ​ពាក់ព័ន្ធ​ខេត្តស្រុកជំនាញ​ស៊ើបអង្កេត​អាជ្ញាធរ​ដែនដីដែលមាន​ការសម្របសម្រួល​ពី​លោក​​ស៊ិន វិ​រ​: ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ផង ។​

​យោងតាម​ការស្រាវជ្រាវ​ជុំវិញ​កន្លែងកើតហេតុ​នឹង​ស្នាម​របួស​លើ​ជនរងគ្រោះ​បា​នស​និ្ន​ដ្ឋា​ន​ថា​ជនរងគ្រោះ​ពិតជា​រងរបួស​ដោយសា​រ​គ្រាប់កាំភ្លើង​មែន​។ ​

សមត្ថកិច្ច​ត្រូវ​កំណត់​មុខសញ្ញា​និង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជនសង្ស័យ​ខ្មាន់កាំភ្លើង​មក​សួរនាំ​បំភ្លឺ ។​

​ករណីនេះ​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថានបាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​បន្ទាប់​ថាករណី​មានការ​បាញ់​គឺជា​សិទ្ធ​ការ​ពារ​ខ្លួន​កន្លងមកមន្ត្រី​បរិស្ថាន​ធ្លាប់​ត្រូវ​ជនល្មើស​កាប់ឲ្យ​របួស​ដល់​បែក​រយៈ​ក្បាល(​របួសធ្ងន់​)ហើយ​មិនមាន​អាជ្ញាធរ​សមត្ថកិច្ច​ណា​ស្រាវជ្រាវ​ឈានដល់​ចាប់ខ្លួន​ជនល្មើស​នៅឡើយ
​ហេតុនេះ​ទើបខ្លាចក្រែង​មាន​ហេតុការណ៍​ដូច​មុន​ទើបត្រូវ​ប្រើ​ការពារ​ខ្លួន​ដូច្នេះម្យ៉ាង​ពលរដ្ឋ​ដែល​ចូល​កាប់អារឈើ​ទាំងនោះបាន​ប្រព្រឹត្តល្មើស​លើ​ធនធានធម្មជាតិ​ដោយមាន​មធ្យោបាយឧបករណ៍​សម្ភារ​និង​ចេតនា​ប្រព្រឹត្តិ​មែន ។​

លោក តុ​ប កក្កដា បាន​បញ្ជាក់ថានៅ​ថ្ងៃកើតហេតុមន្ត្រី​បរិ​ស្ថាន​ប្រចាំការ​នៅ​ស្នាក់ការ​ចំនួន​ពីរ​នាក់ពោលគឺ​បន្ទាប់ពី​លឺសូរសំឡេង​ម៉ាស៊ីន​ង៉ោង​(​រណា​យន្ត​)​អារឈើមន្ត្រី​បរិ​ស្ថាន​ម្នាក់​បាន​ចូល​ក្នុងព្រៃ​ទៅរក​មើលក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ពីរ​នាក់ កំពុងតែ​ធ្វើ​សកម្មភាពអារឈើ ។​

ខណៈ​នេះ​មន្ត្រី​បរិស្ថាន​បានប្រាប់​ឲ្យ​ជនសង្ស័យ​ទាំងពីរ​នាក់ ទម្លាក់​ម៉ាស៊ីន​អារឈើ​ចុះតែ​អ្នក​ទាំងពីរ​ពុំបាន​ទម្លាក់​ចុះ​នោះឡើយហើយ​បាន​ចេតនា​គ្រវី​ម៉ាស៊ីន​តម្រង់​(​បញ្ឆេះភ្ជង់​រណារ​) មក​មន្ត្រី​បរិស្ថានបើ​គេច​មិនទាន់​គឺ​នឹងត្រូវ​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​ថា​បាន​។​

ខណៈនោះ​ដោយ​ភ័យ​បារម្ភ​នឹង​សុវត្ថិភាព​ដែរមន្ត្រី​អភិរក្ស​បានបាញ់​កំ​ភ្លើង​បង្អើល​តែ​គ្រាប់​បាន​ផ្លាត​ទៅ​ចំ​ភ្លៅ​បណ្តាល​ឲ្យ​របួស​តែម្តង ។​

ករណីនេះសមត្ថកិច្ច​លោក​បាន​បំពេញការងារហើយ​ត្រូវមាន​សិទ្ធិ​ការពារ​ខ្លួនបើ​មាន​ចេតនា​បាញ់សម្លាប់​ពលរដ្ឋ​ដែល​ប្រព្រឹត្តល្មើស​ជាក់ស្តែង​នោះគឺ​បាញ់​ស្លាប់បាត់​ហើយតែ​នេះ​គឺជា​ការពារ​ខ្លួនប្រសើរ​ជាង​ត្រូវ​ជនល្មើស​ព្រៃឈើ​កាត់​ខ្លួន​និង​ម៉ា​ស៊ី​អារឈើព្រោះនេះ​ជាមុន​សញ្ញា​ចាស់​ធ្លាប់​បង្កហេតុ​ម្តងមកហើយគឺ​ត្រូវការពារ​ខ្លួន​ក្នុងស្ថានភាព​ដែល​ពិបាក​ស្មាន​ដល់រួច​ចាំ​ដោះស្រាយ​គ្នាតាម​នីតិវិធី​ចុះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្តកំពង់ធំបាន​ឲ្យ​ដឹងថាជនរងគ្រោះ​ដែល​ត្រូវរបួស​ឈ្មោះ ប៉ុន ផល្លា ភេទ​ប្រុសអាយុ២៤​ឆ្នាំរស់នៅ​ភូមិ​សុភមង្គលឃុំក្រយា ស្រុក​សន្ទុក ។​

ចំណែក​មន្ត្រី​បរិស្ថានដែល​បាន​បាញ់​ទៅលើ​ជនរងគ្រោះ ដោយ​អះអាងថាការពារ​ខ្លួន​នោះមានឈ្មោះ​ចក់ សុជាតិ រស់​ភូមិ​សរជ័យឃុំ​កំពង់ស្វាយស្រុក​កំពង់ស្វាយ ៕