កម្លាំងសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួនក្រុមជួញដូរគ្រឿង​ញៀន២នាក់យ៉ងសកម្មនិងដលហូតបានវត្ថុតាងមួយចំនួន

កម្លាំងសមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួនក្រុមជួញដូរគ្រឿង​ញៀន២នាក់យ៉ងសកម្មនិងដលហូតបានវត្ថុតាងមួយចំនួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កណ្តាល​:​ កម្លាំងនគរបាលស្រុកកោះធំឃាត់ខ្លួនក្រុមជួញដូរគ្រឿងញៀន២នាក់រួមនិងវត្ថុតាងមួយចំនួនកាលពីថ្ងៃទី០១ខែ​កក្តដាឆ្នាំ២០២១វេលាម៉ោង១៦និង៤៥នាទីចំណុចភូមិជ្រៃធំ ឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល។

សមត្ថកិច្ច​បានអោយដឹងថាជនសង្ស័យចំនួន០២នាក់​
១/ឈ្មោះ ម៉ុន រុន ភេទប្រុសអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដរស់នៅភូមិកំពង់ថ្កុលឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល។

Sponsor

២/ឈ្មោះ នួន ធីត ភេទប្រុសអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ស្នាក់នៅភូមិជ្រៃធំឃុំសំពៅពូនស្រុកកោះធំ ខេត្តកណ្តាល។
វត្ថុតាងចាប់យកមាន ៖

១/ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់.
២/ម៉ូតូ Honda C125 ពាក់ស្លាកលេខកណ្តាល 1N-9375 ពណ៌ខ្មៅ ចំនួន០១គ្រឿងចាស់។
៣/ទូរសព្ទ័ដៃចំនួន០២គ្រឿង (ម៉ាកខេមហ្វូន បៃតងខ្ចី និងម៉ាកOPPO ខៀវចាស់)។

សមត្ថកិច្ច​បានបន្តទៀតថានៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូនបានទទួលព័ត៌មានពី​សន្តិសុខកាសុីណូឃីសារខុងគូថាមានមុខសញ្ញចំនួន០២នាក់ សង្ស័យកំពុងតែធ្វើសកម្មភាពជួញដូរថ្នាំញៀននៅខាងក្រៅការដ្ឋានសំណង់របស់កាស៊ីណូភ្លាមៗកម្លាំងប៉ុស្ដិ៍បានចុះទៅ​ដល់ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់និងឆែកឆេររកឃើញមានលាក់ទុកនូវថ្នាំញៀនម៉ាទឹកកកចំនួន០១កញ្ចប់ លាក់ទុកនៅក្នុងកញ្ចប់បារី ម៉ាកCocopalm នៅចំពោះមុខ​សមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀនម៉ាទឹក​កកចំនួន០១កញ្ចប់នេះពិតជារបស់ខ្លួនពិតប្រាកដមែនយកមកលក់ឲ្យកម្មករសំណង់នៅជិតកាសុីណីជីងសាខុងគូ។

ថ្នាំញៀននេះបានឡើងទៅទិញពីអ្នកលក់ម្នាក់នៅម្តុំសង្កាត់បឹងត្របែករាជធានីភ្នំពេញក្នុងតំម្លៃ១០មុឺនរៀលដើម្បីយកមកទុកលក់ចែកចាយបន្ត។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងយកមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីកសាងសំណុំរឿងតាមនិតិវិធី។