បែកធ្លាយរឿងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យលោក អ៊ុងស៊ីផាន​ ត្រូវបានកូនចៅប្តឹងរឿងកៀបសង្កត់មន្ត្រីថ្នាក់​ក្រោមហើយប្រពឹត្តអំពើពុករលួយ

បែកធ្លាយរឿងប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យលោក អ៊ុងស៊ីផាន​ ត្រូវបានកូនចៅប្តឹងរឿងកៀបសង្កត់មន្ត្រីថ្នាក់​ក្រោមហើយប្រពឹត្តអំពើពុករលួយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តបន្ទាយមានជ័យ:​ វីវរហើយម្តងនេះតើលោក អ៊ុងស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យអាចមានសំណាងរួច​ផុតពីគ្រោះធំនេះបានទេខណះដែលផ្ទុះរឿងអាស្រូវពុករ​លួយ​ហើយនឹងប្រើអំណាចថ្នាក់លើកៀបសង្កត់មកលើកូន​ចៅរហូតត្រូវបានកូនចៅប្តឹងទៅសម្តេចក្រឡាហោម ស ខេង និងត្រូវបានសារព័ត៌មានជាច្រើនក្នុងស្រុកផ្សព្វផ្សាយជាហូរហែឥឡូវស្រាប់តែមានមតិមហាជនជាច្រើនសូមស្នើសុំទៅឯកឧត្តមរដ្ឋមន្ត្រី ឱម យិនទៀង ក្រសួងកម្ចាត់អំពើពុករលួយក៏ដូចជាស្ថាប័នពាក់ព័ន្ធផ្នែកអធិការកិច្ចចំរុះមេត្តាជួយចុះស្រាវជ្រាវស៊ើបអង្កេតរឿងលោក អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យផងទាន ។

១ រឿងស្នើសុំលុយរដ្ឋ(៩៤លាន)ដើម្បីយកមកធ្វើកំផែងតែធ្វើបានតែ ៣០% ទេ….

Sponsor

២/,,រឿងស្នើសុំលុយរដ្ឋ(៩៤លាន)ដើម្បីយកមកជួសជុលអាគារ ដោយឡែកមិនទាន់ឃើញមានជួសជុលទេ….

៣/,,រឿងគំរាមមន្ត្រីក្រោមឱវាទដោយប្រើអំណាចជាថ្នាក់​លើគាបសង្កត់ថ្នាក់ក្រោមរឿងដែលពួកគាត់ប្តឹងទៅសម្តេចក្រឡាហោម{ ស ខេង } ពីបញ្ហារឿងពុករលួយរបស់ខ្លួន…

៤/,,រឿងពុករលួយចំពោះអ្នកទោសដែលជាប់នៅអាគារ​”ក”បន្ទប់លេខ៤ដែលប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនសេរីខុសពីច្បាប់ហាមឃាត់….

៥/,,,រឿងរបបការហូបចុករបស់អ្នកទោសលិចលឺមកថាមួយថ្ងៃចំណាយ៥លានជាងតែការទិញម្ហូប+គ្រឿងប្រហែលជិត៣លានតែប៉ុណ្ណោះ…

តើលោក អ៊ុង សុីផាន មានរឿងពុករលួយដូចដំណឹងលិចលឺ​មកអញ្ចឹងមែនរឺ..? ដូច្នេះ..! សូមក្រសួងពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យស៊ើបអង្កេតផង ៕