ផឹកសុីបង្អួតសំញែងពេលស្រវឹងមន្ត្រីទាហានពាក់សក្កិ៣​ដែ​លមានឈ្មោះ តាន់ ជីវ័ន្ត ទាញកាំភ្លើងបាញ់រះជិត២០គ្រាប់​បង្ករអោយ​ផ្អើលដល់ប្រជាពលរដ្ឋរតជាន់ជេីងគ្នាសំណាងមិនមានអ្នករងរបួសឬស្លាប់ដោយស្នាដៃមនុស្សបែបនេះ

ផឹកសុីបង្អួតសំញែងពេលស្រវឹងមន្ត្រីទាហានពាក់សក្កិ៣​ដែ​លមានឈ្មោះ តាន់ ជីវ័ន្ត ទាញកាំភ្លើងបាញ់រះជិត២០គ្រាប់​បង្ករអោយ​ផ្អើលដល់ប្រជាពលរដ្ឋរតជាន់ជេីងគ្នាសំណាងមិនមានអ្នករងរបួសឬស្លាប់ដោយស្នាដៃមនុស្សបែបនេះ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

រៃវែង​:​ ផ្ទុះអាវុធជាច្រេីនគ្រាប់បង្ករឡេីងដោយមន្រ្តីទាហ៊ានម្នាក់ពាក់សក្តិ៣ធ្វេីអោយប្រជាពលរដ្ឋរស់នៅក្បែរៗនោះរត់ជាន់ជេីងគ្នាហេតុការណ៍នេះកេីតឡេីងកាលពីថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២១នៅចំណុចមេ​ទឹកអូរាំងក្នុងភូមិពាក់ស្បៃឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែង។

មន្ត្រីយោធាពាក់សក្កិ៣ម្នាក់ផឹកស៊ីស្រវឹងជោកជាំទាញ​កាំភ្លើងបាញ់បង្អួតអ្នកភូមិជិត២០គ្រាប់ផ្អើលដល់ប្រជាពលរដ្ឋ ខណៈដែលមកលេងស្រុកកំណើតខាងអតីតប្រពន្ធរបស់ខ្លួន។

Sponsor

បុរសដែលដកកាំភ្លើងបាញ់បោះនេះឈ្មោះ តាន់ ជីវ័ន្ត ភេទប្រុស អាយុប្រហែល៥២ឆ្នាំរស់នៅឯភ្នំពេញដោយជិះរថយន្តម៉ាកហាយឡែនឌ័រពណ៌សពាក់ស្លាកលេខ(ភ្នំពេញ) 2L -8960ប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានអោយដឹងថាមុនពេលឈានដល់ការបាញ់បោះនេះគេឃើញឈ្មោះតាន់ ជីវ័ន្ត និងមានបុរស៣នាក់ទៀតនៅឈរក្បែរគ្នារំពេច​នោះស្រាប់តែឈ្មោះ ជីវ័ន្ត ដកកាំភ្លើងខ្លីពីចង្កេះបាញ់រះពី​ក្រោមឡើងលើបង្កឲ្យភ្ញាក់ផ្អើលភ័យខ្លាចដល់ពលរដ្ឋក្នុងភូមិ ជាពិសេសក្មេងៗដែលទៅឃ្វាលគោក្របី។

ជុំវិញរឿងរ៉ាវបាញ់បោះសេរីនេះសារព័ត៌មានមិនអាចទំនាក់​ទំនងទៅលោកអធិការនគរបាលស្រុកពារាំងបានទេនៅថ្ងៃទី​១៨ខែកក្កដាឆ្នាំ២០២១នេះ។

ទោះបីយ៉ាងណាប្រជាពលរដ្ឋនៅស្រុកពារាំងបានស្នើដល់ស្នងការនគរបាលខេត្តព្រៃវែងត្រូវមានវិធានការតាមផ្លូវច្បាប់ចំពោះជនបាញ់បោះសេរីនេះផងដើម្បីអនុវត្តនូវគោលន​យោបាយភូមិ-ឃុំមានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ចំណែកលោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ប្រាប់ភ្នាក់ងារថាចំពោះរឿងរ៉ាវបាញ់បោះនៅស្រុកពារាំងនេះទើបតែទទួលបានព័ត៌មានល្ងាចមិញនេះហើយបានឲ្យអធិការនគរបាលស្រុកពារាំងចុះស្រាវជ្រាវជុំវិញករណីនេះ៕