កន្លែងចាប់វាស់ល្បឿន​រថយន្តមួយកន្លែងកំពុងតែមានភាព​ល្បីល្បាញនៅតាមផ្លូវជាតិលេខ១ស្រុកស្វាយជុំអោយតែ​បានធ្វេីដំណេីរឆ្លងកាត់តាមនោះត្រូវតែអស់លុយ

កន្លែងចាប់វាស់ល្បឿន​រថយន្តមួយកន្លែងកំពុងតែមានភាព​ល្បីល្បាញនៅតាមផ្លូវជាតិលេខ១ស្រុកស្វាយជុំអោយតែ​បានធ្វេីដំណេីរឆ្លងកាត់តាមនោះត្រូវតែអស់លុយ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ស្វាយ​រៀង​:​ ប្រជាពលរដ្ឋដែលបានធ្វេីដំណេីរនៅតាមផ្លូវជាតិលេខ១ត្រង់ចំនុចឃុំស្វាយជ្រុំជាកន្លែងដែលត្រូវអស់លុយដោយឡែងមិនមែនមានតែប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែងលោក ញ៉ែម សៅគ្រី ត្រូវបានបង់ខាតលុយអស់ចំនួន៦០,០០០រៀលទាំង​ព្រឹក​ថ្ងៃទី១៣ឆ្នូ​ឆ្នាំ២០១៩នៅលើផ្លូវជាតិលេខ១ឃុំស្វាយជ្រុំ​ស្រុកស្វាយជ្រុំខេត្តស្វាយរៀងបន្ទាប់ពីលោកបានធ្វើដំណើរចេញពីខេត្តព្រៃវែងឆ្ពោះទៅកាន់ខេត្តស្វាយរៀងដើម្បីចូល​រួមចែកអំណោយដល់កុមាររងគ្រោះជងឺអេដស៍ចំនួន១៦នាក់ នៅព្រឹកថ្ងៃដដែល។

ជាមួយគ្នានោះលោក ញ៉ែម សៅគ្រី បានថ្លែងហួសចិត្តថា​រថយន្តដឹកទំនិញសំពីងសំពោងជាច្រើនគ្រឿងកំពុងចរាចរ​ណ៍លើដងផ្លូវជាតិលេខ១យ៉ាងរលូនរីឯរថយន្តរបស់លោក​ដែលត្រូវប្រញ៉ាប់បំពេញកិច្ចការងារចែកអំណោយដល់​កុមាររងគ្រោះជំងឺអេដស៍ចំនួន១៦នាក់នៅខេត្តស្វាយរៀងបែរជាត្រូវគេចាប់ផាកពិន័យ។

Sponsor

លោក ញ៉ែម សៅគ្រី បញ្ជាក់ថាខ្ញុំបើករថយន្តត្រឹមល្បឿន​៨៧គីឡូម៉ែត្រក្នុង១ម៉ោងប៉ុណ្ណោះពោលគឺការបើកបរនោះមិនលឿនហួសហេតុទេព្រោះផ្លូវជាតិទូលាយស្រឡះមិន​មែនទីប្រជុំជនឯណា។

មិនសមណា! ត្រូវប៉ូលិសចាប់បែបនេះសោះ!ក្នុងពេល​នគរបាលចរាចរណ៍ឃាត់រថយន្តលោកនោះគឺគេនាំលោកមកសរសេរវិក្ក័យបត្រផាកពិន័យនៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយជ្រំ បង់ចំនួន៦០,០០០រៀលជាកំហិតទើបអាចទៅមុខបាន!។

សូមរំលឹកថាកាលពីព្រឹកថ្ងៃទី១៣ឆ្នូ​ឆ្នាំ២០១៩មានកម្មវិធីចែកអំណោយដល់កុមាររងគ្រោះជងឺអេដស៍ចំនួន១៦នាក់នៅក្រុង​ស្វាយរៀងដែលបានដឹកនាំដោយលោក ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាក​បាទ​ក្រហមខេត្តព្រៃវែង។

លោក ភុន សម្ផស្ស ប្រធានគណ:កម្មាធិការអនុសាខាកាក​បាទក្រហមស្រុកព្រះស្តេចព្រមទាំងសមាជិកសមាជិកាអ្នក​ស្ម័គ្រចិត្តកាកបាទក្រហមខេត្តស្រុកអំណោយនោះកុមារម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាមមីយើង១កេះត្រីខកំប៉ុង១យួរ អាវ២ថវិកា១០០.០០០រៀល។

ជាក់ស្ដែងលោក ញ៉ែម សៅគ្រី ទៅចែកអំណោយតែត្រូវប៉ូលិសចរាចរណ៍ចាប់ផាកពិន័យ៦០,០០០រៀល៕