ប៉ូលីសឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀន៣កញ្ចប់ថង់តូច

ប៉ូលីសឃាត់ខ្លួនជនសង្ស័យ២នាក់និងថ្នាំញៀន៣កញ្ចប់ថង់តូច

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ កំលាំងល្បាតប៉ុស្តិ៍រដ្ឋបាលបឹងកេងកងទី១បានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទរក្សាទុកនិងប្រេី​ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​នៅថ្ងៃទី៣១​ខែ​មករា​ឆ្នាំ២០២០​វេលាម៉ោង៤និង២០នាទីចំនុចមុខវត្តលង្កាផ្លូវព្រះសីហនុកែងផ្លូវព្រះនរោន្តម​ភូមិ៥​សង្កាត់បឹងកេង​កង១​ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។

​ជនសង្ស័យដែលឃាត់ខ្លួន​ទី១ឈ្មោះ​ ប៉ែន​ ពន្លឺ​ ភេទប្រុសអាយុ​១៧ឆ្នាំ​ជនជាតិខ្មែរ​ស្នាក់នៅភូមិចេតីយ៍​ឃុំពញាឮស្រុកពញា​ឮ​ខេត្តកណ្តាលមុខរបរជាងកាត់សក់(ប្រេីប្រាស់គ្រឿង​ញៀន)
២-​ ឈ្មោះ​ ឡាយ​ ឆេងឡុង​ ភេទប្រុស​ អាយុ២៣ឆ្នាំ​ជនជាតិ
ខ្មែរ​មានទីលំនៅភូមិវាំងចាស់ឃុំផ្សារឧត្តុង​ស្រុកឧត្តុង​ខេត្ត
កំពង់ស្ពឺមុខរបរអ្នកធ្វេីមាន់(រក្សាទុកនិងប្រេីប្រាស់)។

Sponsor

វត្ថុតាងដកហូតរួមមានក្រាមសថ្លាចំនួន០៣​កញ្ចតូច(សង្ស័យគ្រឿងញៀន)ម៉ូតូមួយគ្រឿងម៉ាកហុងដាC125ពណ៌ខ្មៅផលិតឆ្នាំ២០២០ពាក់ស្លាកលេខភ្នំពេញ​ 1ID-4382​
​ទូរស័ព្ទដៃ០១​ម៉ាកNoKiaពណ៌ខ្មៅ​។

​មុនពេលកេីតហេតុកំលាំងល្បាតនគរបាលបុស្តិ៍រដ្ឋបាលបឹងកេងកង១បានចេញល្បាតការពារសុវត្ថិភាពសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានពេលទៅដល់ចំនុចមុខវត្តលង្កាក៏បានជួបជនសង្ស័យ០២នាក់អង្គុយលេីម៉ូតូក៏បានធ្វេីការត្រួតពិនិត្យឆែកឆេរឃេីញម្សៅក្រាមសថ្លាចំនួន០៣កញ្ចប់តូចនៅក្នុងហោប៉ៅ​របស់ជនសង្ស័យឈ្មោះ​ ឡាយ​ ឆេងឡុង​ ពេលនោះកំលាំងបានធ្វេីការឃាត់ខ្លួនមកស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកេងកង១​។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាងនិងមធ្យោបាយបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងចាត់ការតាមនីតិវិធីច្បាប់បន្ត។