ជំនាញណាស់រកសុីធ្វេីនំអត់ម្សៅជិះឡានដេីរលួចគោរបស់អ្នកស្រុកអស់ជាច្រេីនក្បាលពេលនេះត្រូវអស់លក្ខ័ជាប់អន្ទាក់របស់សមត្ថកិច្ចក្របួចបានទាំងគោនៅលេីរថយន្ត

ជំនាញណាស់រកសុីធ្វេីនំអត់ម្សៅជិះឡានដេីរលួចគោរបស់អ្នកស្រុកអស់ជាច្រេីនក្បាលពេលនេះត្រូវអស់លក្ខ័ជាប់អន្ទាក់របស់សមត្ថកិច្ចក្របួចបានទាំងគោនៅលេីរថយន្ត

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

កំពង់ស្ពឺ​:​ កម្លាំងព្រហ្មទណ្ឌស្រុកសហការជាមួយប៉ុស្ដិ៍រលាំងចកឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជំនាញខាងលួចគោអ្នក​ស្រុកកាលពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២០វេលាម៉ោង១៨និង១៥​នាទីយប់ដែលកំពុងតែធ្វើសកម្មភាពលួចគោអ្នកស្រុកដាក់លើឡានបម្រុងដឹកយកទៅលក់ ។

ក្នុងការឃាត់ខ្លួនបានជនសង្ស័យបានឆ្លើយពាក្យថាពួកខ្លួន​ពិតជាបានបើកឡានដើរលួចគោអ្នកស្រុកពិតប្រាកដមែន ដែលនេះមិនមែនជាលើកទី១នោះទេ ។

Sponsor

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ​ ឌី សៀ ភេ​ទប្រុ​សអាយុ៤៤ឆ្នាំរស់នៅភូមិអន្លង់គង់ឃុំត្រពាំងគងស្រុកសំរោងទងខេត្តកំពង់ស្ពឺនិងឈ្មោះ​ កូយ ហេង ភេទប្រុស អាយុ៤៧​ឆ្នាំរស់នៅភូមិមហាលំពាំងទី១ឃុំសែនដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្រុមជនសង្ស័យត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្មលួចគោជាច្រើនក្បាលរបសប្រជាពលរដ្ឋក្នុងនោះមានគោញីចំនួន១​ក្បាលសម្បុរក្រហមស្នែងពករបស់ឈ្មោះ ថែម គន្ធា ភេទ​ស្រីអាយុ៣៨ឆ្នាំរស់នៅភូមិពោធិ៍ឃុំរលាំងចកស្រុកសំរោង​ទងខេត្តកំពង់ស្ពឺដែលបានបាត់កាលពីវេលាម៉ោង១៥និង​០០នាទីនាថ្ងៃខែខាងលើ ។

ប្រភពបានឲ្យដឹងថាបន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់​ម្ចាស់គោរួចមកសមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះ​ ឌី​ សៀ​ មកសាកសួរ ។

ប្រភពបន្តថាក្រោយពេលសាកសួរឈ្មោះ​ ឌី សៀ បានឆ្លើយសារភាពថាគោខាងលើខ្លួនបានធ្វើសកម្មភាពលួច​នៅចំណុចខាងលិចភូមិអន្លង់គង់ឃុំត្រពាំងគងស្រុកសំរោង​ទងខេត្តកំពង់ស្ពឺពិតប្រាកដមែនដោយបើករថយន្តដើរលួច ។

ករណីខាងលើជំនាញផ្នែកព្រហ្មទណ្ឌស្រុកកំពុងតែសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

សមត្ថកិច្ចបានទាក់ទងហៅម្ចាស់គោអោយមកយក​ទទួល​យកទៅវិញអស់ហើយកាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២០ ៕