ថ្ងៃបុណ្យ​នៃក្តីស្រលាញ់កូនប្រុសសងគុណម្តាយដោយក្តី​ទុក្ខផឹកសុីស្រវឹងខឹងម្តាយស្តីបន្ទោសអោយបន្តិបន្ទួចកេីតក្តីខឹងយកភ្លេីងដុតបំផ្លាញផ្ទះខ្លួនឯងរាលដល់ផ្ទះអ្នកជិតខាងឆេះខ្ទេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ថ្ងៃបុណ្យ​នៃក្តីស្រលាញ់កូនប្រុសសងគុណម្តាយដោយក្តី​ទុក្ខផឹកសុីស្រវឹងខឹងម្តាយស្តីបន្ទោសអោយបន្តិបន្ទួចកេីតក្តីខឹងយកភ្លេីងដុតបំផ្លាញផ្ទះខ្លួនឯងរាលដល់ផ្ទះអ្នកជិតខាងឆេះខ្ទេចត្រូវសមត្ថកិច្ចឃាត់ខ្លួន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្ត​កណ្តាល​:​ ថ្ងៃទី​១៤ខែកុម្ភៈ​ឆ្នាំ​២០២០ជាថ្ងៃដែលប្រជាជនទូទាំងពិភពលោកបាន​ប្រារព្ធកម្មវិធី​បុណ្យនៃក្តីស្រលាញ់ជាពិសេសប្រជាជនខ្មែរយ់ងក៏ធ្វេីកម្មវិធីបុណ្យនៃក្តីស្រលាញ់នេះតែក្រឡេកមកមេីលកូន​អាកាត់ញ្ញ៉ូម្នាក់ផឹកសុីស្រវឹងដោយខឹងនិងម្តាយស្តីបន្ទោសបន្តិចន្ទួតបែរជាមានគំនិតខឹងបានដុតផ្ទះខ្លួនឯងឆេះអស់ពីខ្នងត្រូវថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២០​វេលាម៉ោង​១៨និង​៣០​នាទីចំណុចភូមិស្វាយតានីឃុំ​ព្រែកជ្រូកស្រុក​ស្អាងខេត្ត​កណ្តាល​ មានករណីអគ្គិភ័យកើតឡើងបណ្ដាលឲ្យផ្ទះចំនួន ០២​ខ្នង​ ។

សមត្ថកិច្ចបានអយដឹងថាម្ចាស់ផ្ទះទី១ឈ្មោះ ពក ទ្រព្យ ភេទ​ ស្រីអាយុ​៥៦​ឆ្នាំនៅភូមិស្វាយតានីឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាលមុខរបរកសិករ(មេម៉ាយ)​ផ្ទះមានទំហំ៨x៩ម៉ែត្រ​ធ្វើពីឈើប្រក់ស័ង្កសីរៀបចិញ្ចាំងបេតុងក្រោម​ ។

Sponsor

ចំណែកម្ចាស់ផ្ទះទី២ឈ្មោះ ថា អឺង ភេទ​ស្រីអាយុ​៤១ឆ្នាំនៅ​ភូមិកើតហេតុខាងលើទំហំផ្ទះ៥x៧ម៉ែត្រ​ពីឈើដំបូលស័ង្កសី
ករណីនេះមិនបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតមនុស្សទេ​ ។

ករណី​នេះគឺបង្ករមកពីកូនប្រុសដែលមានឈ្មោះ​ រុន ពក ភេទ​ប្រុសអាយុ​៣៣ឆ្នាំ​មានទីលំនៅ​ភូមិស្វាយតានីឃុំព្រែកគយ​ស្រុកស្អាងខេត្តកណ្តាល​មុខរបរកសិករបានដុតឆេះផ្ទះ​។

ក្រោយពីកេីតហេតុជនដែលដុតបំផ្លាញផ្ទះខ្លួនឯងបង្ករអោយដល់អ្នកក្បែរខាងនោះត្រូបានសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់​អធិកាដ្ឋាននគរបាលស្រុកស្អាងចាត់ការតាមនិតិវិធីច្បាប់។