ក្រុមឈ្មួញដាក់គ្រឿងចក្របំផ្លាញភ្នំឈេីកាច់ដែលជាអតីត​រាជធានីសម័យនគរភ្នំអាចនឹងជាប់ឈ្មោះជាស្រុកបាត់ភ្នំដោ​យមិនមាន​អាជ្ញា​ធរ​ពាក់ពន្ធ័ណាម្នាក់ឆ្លេីយថាមិនដឹងទៅវិញឬមួយខ្លាចអំណាច​ក្រុមហ៊ុន​ គ្រុឌ កូឡា​

ក្រុមឈ្មួញដាក់គ្រឿងចក្របំផ្លាញភ្នំឈេីកាច់ដែលជាអតីត​រាជធានីសម័យនគរភ្នំអាចនឹងជាប់ឈ្មោះជាស្រុកបាត់ភ្នំដោ​យមិនមាន​អាជ្ញា​ធរ​ពាក់ពន្ធ័ណាម្នាក់ឆ្លេីយថាមិនដឹងទៅវិញឬមួយខ្លាចអំណាច​ក្រុមហ៊ុន​ គ្រុឌ កូឡា​

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រៃវែង​: ពលរដ្ឋចំនួន៣៩គ្រួសារនៅភូមិស្វាយសាមសិបឃុំជើងភ្នំស្រុកបាភ្នំបានក្ដៅក្រហាយនិងបញ្ចេញប្រតិកម្មនាំគ្នាផ្ដិតមេដៃប្ដឹងឈ្មួញដែលកំពុងសម្រុកដាក់គ្រឿងចក្រចូលខួងភ្នំឈើកាច់ដោយបំរ៉ុងបំផ្ទុះគ្រាប់រំសេវយកថ្មលក់នៅភូមិស្វាយសាមសិបឃុំជើងភ្នំស្រុកបាភ្នំខេត្តព្រៃវែងដោយពុំមានច្បាប់អនុញ្ញាតហើយសកម្មភាពនេះត្រូវបានគេសង្ស័យថាអាជ្ញាធរនឹងមន្ត្រីជំនាញជាអ្នកបើកភ្លើងខៀវក្រុមឈ្មួញបើខ្មោចស្រុកមិនអោយដៃខ្មោចព្រៃម្ដេចនឹងហ៊ានពាក្យនេះវាគាប់ជួននឹងពួកឈ្មួញ។

មន្ត្រីទាំងនោះបានត្រឹមនិយាយថាឈ្មួញមិនទាន់មានច្បាប់មែនតែចាំចុះពិនិត្យហេតុផលនឹងសកម្មភាពអស់ទាំង​នេះហើយបណ្ដាលឱ្យពលរដ្ឋ៣៩គ្រួសារនៅភូមិស្វាយ​សាម​សិបឃុំជើងភ្នំស្រុកបាភ្នំបានក្ដៅក្រហាយបញ្ចេញប្រតិកម្មនាំគ្នាផ្ដិតមេដៃប្ដឹងឈ្មួញខាងលើទៅអាជ្ញាធរអោយជួយអន្តរាគមន៍បញ្ឈប់សកម្មភាពនេះជាបន្ទាន់។ 

Sponsor

តាមពលរដ្ឋបញ្ជាក់ថាម្ចាស់ក្រុមហ៊ុនអត់ច្បាប់ដែលធ្វើអាជី​វកម្មនោះគឺលោកស្រីគ្រុឌកូឡាម្ចាស់ក្រុមហ៊ុនលោកស្រីគ្រុឌកូឡាបានដាក់គ្រឿងចក្រលួចខួងថ្មភ្នំនៅចំណុចខាងលើដោយបានរៀបចំដាក់គ្រាប់រំសេវដើម្បីបំផ្ទុះភ្នំនឹងគ្រឿងចក្រចាំកាយធ្វើអាជីវកម្មបំបែកថ្មសម្រាប់ដឹកជញ្ជូនធ្វើអាជី​វកម្មទៀតផង។

ក្រុមពលរដ្ឋបន្ថែមថាទង្វើរបស់លោកស្រីគ្រុឌកូឡាប​ណ្តា​លឲ្យកម្ទេចថ្មខ្ទាតនិងហុយមកលើផ្ទះអ្នកស្រុកដែលនៅក្បែរនោះបង្កផលប៉ះពាល់ជាខ្លាំងហើយក្នុងនោះធូលីដីនឹងថ្មបានហុយប្រឡាក់ចានឆ្នាំងសំលៀកបំពាក់ដែលដាក់ហាល​នៅខាងក្រៅផ្ទះធ្វើអោយពលរដ្ឋពិបាកដកដង្ហើមជាខ្លាំងព្រោះធូលីហុយទ្រលោមគ្របពេញផ្ទះ។

ចំពោះអ្វីដែលធ្វើអោយពួកគាត់ព្រួយបារម្ភខ្លាំងបំផុតនោះគឺនៅពេលក្រុមហ៊ុនខួងថ្មរួចគេនិងដាក់គីបរំសេវបំផ្ទុះយកថ្មហើយពេលនោះនិងធ្វើអោយដុំថ្មប៉ើងខ្ទាតមកលើផ្ទះស​ម្បែងរបស់ពួកគាត់ដែលអាចបង្កអោយមានគ្រោះថ្នាក់ខ្លាំងចំពោះសុវត្ថិភាពពួកគាត់និងកូនចៅ។ 

ដូច្នេះហើយទើបពួកគាត់នាំគ្នាផ្តិតមេដៃប្តឹងទៅអាជ្ញាធរ​ស្នើសុំអោយជួយអន្តរាគមន៍ទប់ស្កាត់ផងរាល់សកម្មភាពទាំងនេះជាបន្ទាន់។ 

ករណីនេះលោកទេពភារុណអភិបាលស្រុកបាភ្នំបានប្រាប់កាសែតថាករណីនេះលោកមិនទាន់បានដឹងទេប៉ុន្តែលោកនិងចុះទៅពិនិត្យមើលប្របើសិនជាមានការលួចខួងថ្មដូចពលរដ្ឋប្តឹងមែនលោកនឹងហាមឃាត់ភ្លាមព្រោះលោកស្រីគ្រុឌកូឡាមិនទាន់មានច្បាប់ឬអាជ្ញាបណ្ណ័ធ្វើអាជីវកម្មនៅឡើយទេ។

ចំណែកលោកជាកក្តដាប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រៃវែងក៏បានអោយដឹងដែរថាក្រុមហ៊ុនលោកស្រីគ្រុឌកូឡាមិនទាន់មានអាជ្ញាបណ្ណ័ពីក្រសួងនោះទេគឺគាត់កំពុងតែរត់ការស្នើសុំអាជ្ញាបណ្ណ័ដូច្នេះបើគាត់លួចធ្វើសកម្មភាព​មុនពេលទទួលបានអាជ្ញាបណ្ណ័បែបនេះគឺខុសច្បាប់ហើយលោកនិងចាត់អោយមន្រ្តីជំនាញចុះទៅពិនិត្យនិងហាមឃាត់មិនអោយធ្វើជាដាច់ខាត។ 

អាជ្ញាធរនឹងមន្ត្រីជំនាញឆ្លើយថាមិនដឹងមិនទាន់មានច្បាប់យ៉ាងណាក្ដីប៉ុន្តែសកម្មភាពរបស់ឈ្មួញគឺបានប្រព្រឹត្តរួចទៅ​ហើយមិនមែនជាលើកទី១ទេ។ 

ប្រសិនជាពលរដ្ឋមិនផ្ទុះការតវ៉ានាំគ្នាផ្ដិតមេដៃប្ដឹងឬឱ្យសារព័ត៌មានផ្សាយទេនោះគឺអាជ្ញាធរនឹងមន្ត្រីជំនាញប្រាកដជាធ្វើមិនដឹងមិនឮរក្សាភាពស្ងៀមស្ងាត់រហូតហើយ។

ករណីនេះត្រូវបានពលរដ្ឋសង្ស័យថាឈ្មួញប្រព្រិត្តិបែបនេះ​បានគឺមានការឃុបឃិតពីអាជ្ញាធរនឹងមន្ត្រីជំនាញដែលចាំបាច់ក្រសួងរ៉ែនិងថាមពលក្រសួងវប្បធម៏និងវិចិត្រសិល្បៈនិងក្រសួងស្ថាប័នពាក់ព័ន្ធគួរបើកការស្រាវជ្រាវនិងចាត់​វិធានការផ្លូវច្បាប់ដើម្បីការពារភ្នំដែលមាននៅក្នុងប្រវត្តិសាស្រ្ដសម័យនគរភ្នំ៕